khmer eng
  • ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃសៅរ៍ ៩រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីសភាពការណ៍រួមក្នុងមូលដ្ឋាន។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានសម្តែងការកោតសរសើរដល់អាជ្ញាធរដែលខិតខំបំពេញការងារដោយយកចិត្តទុកដាក់ ស្របតាមតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អ ភូមិ សង្កាត់មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ សំណូមពរខិតខំដោះស្រាយបញ្ហាប្រឈមនានាឱ្យអស់លទ្ធភាព បន្តអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឱ្យទទួលបានជ័យជំនះ ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ធ្វើសកម្មភាពឱ្យបានព្រមៗគ្នា។ ក្នុងឱកាសនោះ បានឧបត្ថម្ភឧបករណ៍ថវិកាមួយចំនួនផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម គិន ណែត នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៥វត្ត នៅស្រុកកោះអណ្ដែត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូជុង
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យអភិបាលខេត្តក្បូងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ